ព័ត៌មានជាតិ
ទណ្ឌិត២នាក់ ជាអតីតក្រុមប្រឹក្សាឃុំ នៃ អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីបានអនុវត្តទោសសព្វគ្រប់ ពាក់ព័ន្ធបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម»
ភ្នំពេញ៖ តាមប្រភពព័ត៌មានពីមន្រ្តីអនុរក្សពន្ធនាគារម១ បានអោយដឹងថា អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែង ពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចន់សព្វគ្រប់ នៅក្នុងមន្ទីរពន្ធនាគារព្រៃស (ម១) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ យោងតាមឯកសាតុលាការ...