ព័ត៌មានអន្តរជាតិ
ជប៉ុន ហៅសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ថាជានិមិត្តសញ្ញានៃការបញ្ចប់ យុគសម័យក្រោយសង្រ្គាមត្រជាក់
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានក្លាយជា “និមិត្តសញ្ញា” នៃការបញ្ចប់នៃយុគសម័យ ក្រោយសង្គ្រាមត្រជាក់។ នៅក្នុងសៀវភៅខៀវការទូតឆ្នាំ២០២៣ ប្រទេសជប៉ុនក៏បានបង្ហាញពីជំហរ តឹងរ៉ឹងប្រឆាំងនឹងប្រទេសចិន ដែលបានជំរុញសកម្មភាពយោធា ដែនសមុទ្ររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាលើកដំបូង វាបានសន្យា នៅក្នុងរបាយការណ៍ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយប្រជាជាតិ “សកលខាងត្បូង”។...