ព័ត៌មានអន្តរជាតិ
ការអនុញ្ញាតឱ្យជម្លោះស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពេញលេញ អាចជាសោកនាដកម្មរបស់មនុស្សជាតិ
យូអិន៖ ប្រធានជំនួយសង្គ្រោះរបស់ អង្គការសហប្រជាជាតិបានព្រមានថា ការអនុញ្ញាតឱ្យជម្លោះនៅក្នុងប្រទេសស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពេញលេញ អាចជាសោកនាដកម្មរបស់មនុស្សជាតិ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths ដែលជាអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់ របស់អង្គការពិភពលោក បានឲ្យដឹងថា “ប្រសិនបើសកម្មភាពអន្តរជាតិ ជាបន្ទាន់មិនត្រូវបានចាត់វិធានការទេ វិបត្តិគំរាមកំហែងកាន់តែ យ៉ាប់យ៉ឺនទៅជាមហន្តរាយ ដែលអាចលេបត្របាក់ប្រទេសទាំងមូល និងបន្ទាប់មកដល់ក្នុងតំបន់” ។...