ព័ត៌មានជាតិ
ប្រទះឃើញវត្តមាន សត្វខ្លារខិនញី និងពពួកសត្វក្រចកជើងចំពាម ក្នុងតំបន់ព្រៃទេសភាព ខ្ពង់រាបភាគខាងកើតនៅកម្ពុជា
ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវ សត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF បានបញ្ជាក់ពីការប្រទះឃើញវត្តមាន សត្វខ្លារខិនញី១ក្បាល ព្រមទាំងពពួកសត្វក្រចកជើងចំពាម រួមមានសត្វប្រើស ជ្រូកព្រៃ ឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាម ។ ក្រសួងបរិស្ថាន បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី២៨ មេសាយ៉ាងដូច្នេះថា «យើងរួមគ្នាការពារសត្វព្រៃកម្ពុជា ដែលមានតម្លៃវិសេស វិសាលជាសកល!...