ព័ត៌មានជាតិ
សត្វទន្សោង ១ក្បាល និងសត្វត្រយងយក្ស ២ក្បាល ត្រូវបានរកឃើញងាប់ ក្នុងដែនជម្រកសត្វព្រៃ ខេត្តព្រះវិហារ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ពិតជាមានការសោកស្តាយ ចំពោះការ បាត់បង់សត្វទន្សោង១ក្បាល និងសត្វត្រយងយក្ស២ក្បាល ដែលក្រុមជនខិលខូចសម្លាប់ នៅក្នុងសប្តាហ៍នេះ។ ហេតុការណ៍ដ៏អាក្រក់ទាំងពីរ កើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ តាមរយៈបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុករបស់ WCS កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹង...