ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង ស្នើរុស្ស៊ី ដើរតួនាទីក្នុងការជំរុញ កិច្ចខិតខំប្រឹងប្រែង សន្តិភាពនៅឧបទ្វីបកូរ៉េ
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...