ព័ត៌មានអន្តរជាតិ
ជប៉ុន ពង្រីកជំនួយអាស៊ាន ផ្តោតលើសន្តិសុខស្បៀង នៅក្នុងកិច្ចប្រជុំកំពូលពិសេស នាពេលខាងមុខ
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គ្រោងនឹងបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេឆ្ពោះទៅរកការធ្វើឱ្យ ប្រសើរឡើងនូវសន្តិសុខស្បៀង ក្នុងករណីមានអាសន្ននៅក្នុង កិច្ចប្រជុំកំពូលពិសេសមួយក្នុងខែធ្នូ ដើម្បីរំលឹកដល់មិត្តភាព ៥០ឆ្នាំរបស់ពួកគេ។ យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងតូក្យូ នឹងឃើញប្រទេសជប៉ុន ពង្រីកជំនួយដល់អាស៊ាន រួមទាំងការពង្រឹងវិធានការប្រឆាំងនឹង ការវាយប្រហារតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើសន្តិសុខដែនសមុទ្រផងដែរ។ ប្រទេសជប៉ុន បាននិងកំពុងធ្វើការលើការ...