ព័ត៌មានអន្តរជាតិ
វៀតណាម ចង់ចែករំលែង ព័ត៌មានជាមួយចិន សម្រាប់បំណង ចូលរួមសន្ធិសញ្ញា CPTPP
បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនចង់ចែករំលែកបទពិសោធន៍ និងព័ត៌មានរបស់ខ្លួន ជាមួយប្រទេសចិន សម្រាប់បំណងរបស់ មហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយ...