ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទើបតែកន្លងហួសមួយថ្ងៃ គឺមាន សន្លឹកឆ្នោតមិនបានការជាង៤០ម៉ឺនសន្លឹក ។ លោក ឌឹម សុវណ្ណារុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ កក្កដាថា នៅពេលគ.ជ.ប កំពុងដំណើរការរាប់សន្លឹកឆ្នោតដែលទទួលបានពីមណ្ឌលនីមួយៗនៅទូទាំងប្រទេស នាថ្ងៃ២៣ កក្កដា ក្រោយបញ្ចប់ការបោះឆ្នោតភ្លាម រកឃើញសន្លឹកឆ្នោតមិនបានការប្រមាណជា៤០ម៉ឺនសន្លឹកតែប៉ុណ្ណោះ។...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូវអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។ យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។ សម្តេចតេជោបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាគ្រប់គណបក្សនយោបាយទាំងអស់ កុំយកករណីដោះដូរប្រជាពលរដ្ឋ នៅតំបន់អាជ្ញាធរអប្សរា ទៅកាន់ទីតាំងថ្មី ធ្វើការឃោសនាវាយប្រហារដើម្បីស្វែងរកសន្លឹកឆ្នោតឲ្យសោះ។ ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមកទីតាំងថ្មី ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១៣ កញ្ញា សម្តេចតេជោ...