ព័ត៌មានជាតិ
សពឧក្រិដ្ឋជន៤នាក់ រៀបផែនការជម្រិតទារប្រាក់ ១លានដុល្លារ ត្រូវបានបូជានៅវត្តទឹកថ្លា
ភ្នំពេញ ៖ គម្រប់ខួបមួយថ្ងៃ នៃការបាញ់សម្លាប់សពទាំង៤នាក់ កាលពីម៉ោង១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នោះ នាម៉ោង១១ព្រឹកថ្ងៃនេះ សាកសពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានតាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកដាក់ចូលឡ ដើម្បីបូជាម្ដងម្នាក់ៗ ព្រោះមិនអាចទុកបានទៀតទេ ដោយសារសពចាប់ផ្តើមហើម និងមានរុយរោម។ កាលពីម៉ោង១១ព្រឹកថ្ងៃ១ មីនា មានព្រឹត្តិការណ៍មួយបានផ្ទុះឡើង បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញមួយក្រុង ដោយសារកម្លាំង...