ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាក់ថា លោកគ្មានគម្រោង រំលាយសភាជាន់ទាប នៅពេលនេះទេ
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនពិចារណារំលាយសភា ជាន់ទាបនៅពេលនេះទេ ខណៈដែលលោកកំពុងផ្តោតលើការ ដោះស្រាយបញ្ហាប្រឈមក្នុងស្រុកមួយចំនួន ដូចជាអត្រាកំណើតធ្លាក់ចុះ។ ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលដែលមានការរំពឹងទុកថា លោកអាចនឹងហៅការបោះឆ្នោតមួយភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ ត្រូវបានប្រារព្ធឡើងនៅចុងខែនេះនៅក្នុង មណ្ឌលបោះឆ្នោតរបស់គាត់នៅហ៊ីរ៉ូស៊ីម៉ា ខណៈដែលការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បាននិងកំពុងកើនឡើងចាប់តាំងពីលោក បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ...