ព័ត៌មានជាតិ
សមាគមចិញ្ចឹមត្រី ថ្កោលទោសបុគ្គល ខាន់ សុវណ្ណ ដែលនិយាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី
ភ្នំពេញ៖ ក្នុងតំណាងឲ្យអ្នកចិញ្ចឹមត្រី សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសចំពោះបុគ្គលខាន់ សុវណ្ណដែលនិយាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមវារីវប្បករនៅកម្ពុជា នាថ្ងៃទី១៤ មិថុនាបានឲ្យដឹងថា “សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមើលងាយ ដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឲ្យខ្ពើមរអើមបំផុត”...