ព័ត៌មានជាតិ
សមាគមមីក្រូហិរញ្ញវត្ថុ ស្នើបញ្ឈប់យកប្រធានបទមន្រ្តីឥណទាន ឬCO បង្កើតជារឿងកំប្លែង នាំឱ្យប៉ះពាល់វិស័យហិរញ្ញវត្ថុ
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម បញ្ឈប់យកប្រធានបទមន្ត្រីឥណទាន ឬ CO ទៅបង្កើតជារឿងកំប្លុកកំប្លែង នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។ យោងតាមសេចក្ដីអំពាវនាវរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយ ដោយយកប្រធានបទមន្រ្តីឥណទាន ឬ CO(Credit Officer)...