ព័ត៌មានជាតិ
សមាគមមីក្រូហិរញ្ញវត្ថុ ពង្រឹងសមត្ថភាពប្រធាន សាខាគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស លើការគ្រប់គ្រងសាខា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង សាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់ ត្រូវបានរៀបចំឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឲ្យប្រើជាផ្លូវការនូវក្រមប្រតិបត្តិ វិស័យធនាគារនិងហិរញ្ញវត្ថុ...