ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ អ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាលក់ត្រីចេញមិនដល់២០ភាគរយ ពោលត្រី១ម៉ឺនតោនលក់ចេញ មិនដល់២ពាន់តោន ខណៈតម្លៃលក់មិនទាន់បានរួចថ្លៃដើមផលិតនៅឡើយ ជាហេតុធ្វើឲ្យជួបហានិភ័យ ហើយត្រូវបង្ខំចិត្តផ្អាកចិញ្ចឹមដើម្បីយកថវិកាពីការលក់ត្រីសងធនាគារ ។ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាថ្លែងថា អ្នកចិញ្ចឹមត្រីកំពុងជួបហានិភ័យដោយសារត្រីនាំចូលពីវៀតណាមនៅតែមានចំនួនច្រើនផង និងពេលកំពុងជួបវិបត្តិកូវីដ១៩ផងមិនមានអ្នកមកទិញត្រីដើម្បីយកទៅធ្វើម្ហូបក្នុងពិធីរៀបការ និងកម្មវិធីផ្សេង ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជានាថ្ងៃ២ មិថុនា បានឲ្យដឹងថា ក្នុងចំណោមលក់ត្រីចេញមិនដល់២០ភាគរយសម្រាប់ខែឧសភានេះ គឺរាប់ទាំងត្រីដែលនៅសល់ក្នុងខែមេសា និងត្រីល្មមចាប់លក់ក្នុងខែឧសភា។...
ភ្នំពេញ៖ ភាគីសមាជិកសមាគមវារីវប្បករនៅកម្ពុជា បានលើកសំណើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្វែងរកវិធានការដោះស្រាយបន្ទាន់ ទៅលើបញ្ហាធ្លាក់ថ្លៃនៃត្រី ព្រមទាំងជាមួយបញ្ហាជាប់គាំងដែលត្រីភាគច្រើនផលិតបានក្នុងស្រុកពីខែមករាដល់ខែមីនានេះ គឺមិនទាន់មានការចាប់អារម្មណ៍ពីឈ្មួញកណ្ដាលនៅឡើយ។ សមាគមវារីវប្បករលើកសំណើបែបនេះក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ពីចម្ងាយ តាមរយៈកម្មវិធី ZOOM មានការអញ្ចើញចូលរួមពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ អេ អ...