ព័ត៌មានជាតិ
ក្រសួងព័ត៌មាន មិនយល់ស្របនឹងការលើកឡើងថា ចិនបង្កើត សមាគមសារព័ត៌មាន នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពី ភាពវិជ្ជមាន រវាងទំនាក់ទំនង ចិន-កម្ពុជា
ភ្នំពេញ ៖ លោក មាស សុភណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្តែងការមិនយល់ស្រប ទៅនឹងការលើកឡើងរបស់ ក្រុមអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងថា ជាអ្នកឯករាជ្យ ដែលលើកឡើងថា ចិនបង្កើតវិទ្យុ ទូរទស្សន៍ ឬសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីភាពវិជ្ជមានរវាងទំនាក់ទំនង ចិន-កម្ពុជា ដែលធ្វើឲ្យសាធារណៈមតិយល់ច្រ លំពីទង្វើពិតប្រាកដរបស់ចិន ដែលមានបំណងត្រួតត្រាប្រទេសកម្ពុជា តាមរយៈអាណានិគមសម័យទំនើប។ យោងតាមការចេញផ្សាយ...