ព័ត៌មានអន្តរជាតិ
សមាជិកសភាក្រូអាត៖ ប្លុកអឺរ៉ុប បានក្លាយទៅជារដ្ឋទី៥១ របស់អាមេរិក
បរទេស៖ សមាជិកសភារបស់ប្រទេសក្រូអាតម្នាក់ ដែលមានឈ្មោះថា Mislav Kolakusic កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ ការពារជាតិព្រមទាំងការបរទេស របស់ប្លុកអឺរ៉ុបហើយថែមទាំង បានចោទប្រកាន់ថាអឺរ៉ុបទាំងមូល បែរជាបានប្តូររូបរាងក្លាយទៅជា អ្នកបម្រើដ៏ស្មោះស្ម័គ្រឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនទៅវិញ។ លោក Kolakusic ត្រូវបានគេស្គាល់ថា ជាអ្នកដែលតែងតែប្រើប្រាស់ ពាក្យរិះគន់ខ្លាំងៗទៅលើគោលនយោបាយ របស់លោកខាងលិចក្នុងការ អនុវត្តទណ្ឌកម្មប្រឆាំងរុស្សី និងក៏ដូចជា...