ព័ត៌មានអន្តរជាតិ
សមាជិកសភាតួកគី ផ្ទុះកំហឹងឈានដល់ការ វាយតប់គ្នាពេលកំពុងប្រជុំ រហូតហូរឈាមប្រឡាក់តុថ្លែងសុន្ទរថា
បរទេស៖ ការវាយតប់គ្នាមួយបានផ្ទុះឡើង នៅក្នុងសភារបស់ប្រទេសតួកគីកាលពីថ្ងៃសុក្រ នៅពេលដែលអនុប្រធានបក្សប្រឆាំងម្នាក់ ត្រូវបានរងការវាយប្រហារបន្ទាប់ពី បានហៅសហការីរបស់គាត់ឈ្មោះ Can Atalay ថាជាប់គុកពីបទរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាល ប៉ុន្តែចាប់តាំងពីបានជាប់ឆ្នោតជាសមាជិកសភា ទើបសមាជិករូបនោះបានចូលសភា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពវីដេអូបានបង្ហាញសមាជិកសភា សម្រាប់គណបក្ស AKP ដែលកំពុងកាន់អំណាចបានប្រញាប់ប្រញាល់ ចូលទៅដាល់លោក...