ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង បាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លី ២គ្រាប់ ចូលដែនសមុទ្រខាងកើត
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន រកឃើញមីស៊ីលចំនួនពីរគ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់នៅជុំវិញទីក្រុង Hamhung ឆ្នេរសមុទ្រភាគខាងកើត របស់កូរ៉េខាងជើង...