ព័ត៌មានអន្តរជាតិ
ការនាំចេញរបស់អ៊ុយក្រែន តាមច្រករបៀងសមុទ្រខ្មៅ ឈានដល់ទំហំ ១០លានតោន
គៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បានឲ្យដឹងថា ការនាំចេញរបស់អ៊ុយក្រែន តាមរយៈ “ច្រករបៀងមនុស្សធម៌” នៅក្នុងសមុទ្រខ្មៅ បានឈានដល់ ១០លានតោន ចាប់តាំងពីខែសីហា។ ក្នុងអំឡុងពេលប្រតិបត្តិការនៃច្រករបៀងថ្មីនេះ នាវាចំនួន ៣០២គ្រឿង បានចាកចេញពីប្រទេសអ៊ុយក្រែន ខណៈដែល ៣៣៧គ្រឿង ចូលកំពង់ផែរបស់ប្រទេសនេះ។ យោងតាមការឲ្យដឹងពី ឧបនាយករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា កប៉ាល់ទាំងនោះបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិ...