ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលឲ្យតំណាងរាស្ត្រក្នុងរដ្ឋសភា ត្រូវជាតំណាងប្រជាជាតិខ្មែរទាំងមូល ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ។ ជាមួយនឹងមានព្រះរាជបន្ទូលដ៏មានអត្ថន័យនេះ អង្គព្រះមហាក្សត្រក៏បានបង្ហាញជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមានកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រយ៉ាងនេះ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។...
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងពិធីដ៏មហោឡារឹក និងជាប្រវត្តិសាស្រ្ដនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។...