ព័ត៌មានជាតិ
សម្ដេចតេជោ សំណូមពររដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋនៅកូរ៉េ បានរៀនភាសាខ្មែរ
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នៅកូរ៉េបានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។ ការសំណូមពរនេះ ធ្វើឡើងស្របទៅនឹងប្រទេសទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េ ច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ ក្នុងជំនួបទ្វេភាគី ជាមួយ...