ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាបានប្រកាន់ភ្ជាប់របបទីផ្សារសេរី និងសមាហរណកម្មក្នុងពិភពលោក ដូច្នេះកម្ពុជាត្រូវមានការប្រកួតប្រជែង ដោយមិនបានមកងាយស្រួលឡើយ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ការកសាងធនធានមនុស្ស នាពេលបច្ចុប្បន្ននេះ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នេះ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ។ នាឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានផ្តាំផ្ញើ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នឹងបន្តជ្រោងកាន់តែខ្ពស់ នូវស្មារតី នៃការកែទម្រង់ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ សំដៅបង្ខិតសេវា នៃការដោះស្រាយវិវាទ ឲ្យកាន់កៀកទៅនឹងប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីថ្លែងថា ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារប្រាប់ទៅគ្រប់អង្គភាពស្ថាប័នរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការងារចុះចាប់ តែផ្ទុយទៅវិញ ជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់នោះទេ ប៉ុន្ដែរដ្ឋ មានលទ្ធភាពបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋរស់ដោយខ្លួនឯង និងពង្រឹងខ្លួនឯង។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសិក្សាជំរុញ សមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្ដរភាពផងដែរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណ ដល់អាជ្ញាធរ ពាក់ព័ន្ធដែលបានខិតខំអន្ដរាគមន៍ទាន់ពេលវេលា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានកំណត់យកប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ធ្វើយ៉ាងណាទាញការអភិវឌ្ឍនៅទូទាំងប្រទេស។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតីមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដោយសារតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករ សម្រុកធ្វើស្រូវប្រាំងលើសផែនការ ទើបបណ្ដាលឱ្យខ្វះទឹកស្រោចស្រពស្រូវនារដូវប្រាំងនេះ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន...