សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យព័ត៌មានក្លែងក្លាយ មកបំពុលសង្គមជាតិ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវប្រើដោយការទទួលខុសត្រូវ ជៀសវាងប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បង្កើតចលាចលដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតីមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។ នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្ដិភាពយូរអង្វែង ព្រោះនយោបាយ ឈ្នះ-ឈ្នះនេះហើយ បានធ្វើឲ្យលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ និងសាសនា ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់របស់កម្ពុជា បានជំរុញឲ្យកម្ពុជាក្លាយទៅជា គោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់ នៃតំបន់អាស៊ីអាគ្នេយ៍។ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតី បានលើកឡើងថា ក្នុងបរិបទ មិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការ ក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយ ដល់ប្រជាកសិកររងគ្រោះ ដោយសារសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ ដល់ផលដំណាំកសិករ ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព (UN) ចូលសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ កម្ពុជាមកដល់ពេលនេះមានមោទកភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបណ្តារដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរអំពីការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះ ជាអ្នកទោសកំពុងជាប់ពន្ធនាគារ ដើម្បីទទួលបានអត្ថប្រយោជន៍ តាមប្រព័ន្ធគាំពារសង្គម។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា សម្ដេចធិបតី បានណែនាំលោក ហេង សួរ...
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ ឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ...
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ”ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រី ធានាការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកសិផលនៅលើទីផ្សារ។ ការថ្លែងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ដើម្បីបង្កើនប្រសិទ្ធភាពគាំពារ សុខមាលភាពរបស់ពួកគាត់។ ក្នុងពិធីអបអសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា...