ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំ ឱ្យជ្រើសរើស ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពញ្ញាក់ស្មារតី ដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យឆាប់ជឿតាមអ្វីដែលគេលើកឡើង ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់កម្ពុជា ដោយឱ្យនាំគ្នាធ្វើយ៉ាងណា ថែរក្សាសន្តិភាព ហើយការពារដែនអធិបតេយ្យភាពទឹកដី និងឯករាជ្យភាព តាមរយៈកុំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។ សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអង្គសន្និបាតបានធ្វើការវាយតម្លៃ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុក ឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ។ សម្តេចលេីកទឹកចិត្តបែបនេះ ក្នុងជំនួបជាមួយ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះ ឧត្ដមនាវីឯក ទៀ សុខា និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងងថា ធ្លាប់មានប្រទេសមួយ មកប្រាប់សម្តេចដោយផ្ទាល់ កុំឲ្យទុកចិត្តលើប្រទេសមួយទៀត ប្រយ័ត្នបាត់បង់ខេត្តព្រះសីហនុ តាមរយៈការអភិវឌ្ឍ ប៉ុន្តែសម្តេចតបថា គ្មានអ្នកណាព្រួយបារម្ភជាងខ្មែរនោះទេ ខណៈម៉ោងនេះខេត្តព្រះសីហនុនៅតែជារបស់ខ្មែរដដែល។ ក្នុងន័យនេះ សម្តេចធិបតីចង់បញ្ជាក់ថា ប្រជាជនខ្មែរ មិនល្ងង់ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថ្លឹងថ្លែង អ្វីល្អ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវគិតគូរឲ្យបានខ្ពស់ លើបញ្ហាសន្តិសុខ ព្រោះបើគ្មានសន្តិសុខទៅមិនរួចទេ ខណៈសន្តិសុខជាកត្តាចំបង សម្រាប់តំបន់ទេសចរណ៍ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុមានសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្តេចធិបតីមានប្រសាសន៍ថា “ពីមុនអត់ដែលស្គាល់កោះសង្សារ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាន នៃកិច្ចប្រជុំគឺ នាយឧត្តមសេនីយ៍ មីន អោងឡាំង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុង នូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម កម្ពុជាក៏បានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ។ ការបញ្ជាក់របស់សម្ដេចធិបតី ធ្វើឡើងនាថ្ងៃទី១៦ ធ្នូនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ាសាយូគិ ហ្យូដូ...