ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកជ្រើសរើសមន្រ្តីរាជការដោយរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី សម្រាប់ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី ដើម្បីធានានូវសុក្រឹត្យភាព និងតម្លាភាព។ តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី...