ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ខ្ញុំប្រើពេល ១៦ឆ្នាំ ទើបផ្ដាច់បារីបាន
ភ្នំពេញ៖ ដោយមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារបារីបន្តទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់គ្នាពិចារណាឡើងវិញអំពីការជក់បារីនេះ ព្រោះមិនត្រឹមតែប៉ះពាល់សុខភាពខ្លួនឯង តែបានប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួនទៀត ។ បន្ថែមពីលើ នេះទៀត សម្តេចបានលើកឡើង ពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីការជក់បារី ដែលពិបាក ក្នុងការផ្តាច់ ដែលត្រូវប្រើពេលវេលា១៦ឆ្នាំ ទើបអាចផ្ដាច់បារីបាន ។ ក្នុងដំណើរបន្តបេសកកម្មជួបសំណេះសំណាល...