ព័ត៌មានអន្តរជាតិ
អង្គការ OPEC និងសម្ពន្ធ័មិត្តរុស្ស៊ី ព្រមព្រៀងគ្នា បង្កើនទិន្នផលប្រេង ៤សែនបារ៉ែល ជារៀងរាល់ថ្ងៃ
បរទេស៖ អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ពន្ធមិត្តផលិតប្រេង ដឹកនាំដោយប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាក្នុងទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់រួម បង្កើនការផលិតប្រេងក្នុងមួយថ្ងៃ ៤០០.០០០បារ៉ែល ក្នុងកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផលិត នៅមុនការរាតត្បាតជម្ងឺកូវីដ១៩ បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២០។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា បណ្ដាប្រទេសអ្នកផលិតប្រេងនានា...