ព័ត៌មានជាតិ
កម្ពុជា នឹងទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធខ្ពស់ ក្នុងកម្រិតមធ្យមមួយ ពីប្រទេសចិន នៅថ្ងៃទី៧-៨ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើម ពីសមុទ្រចិនខាងត្បូង នឹង បក់ពីទិសខាងកើត និងទិសអាគ្នេយ៍មក លើប្រទេសកម្ពុជា ។...