ព័ត៌មានអន្តរជាតិ
ក្រុមរដ្ឋមន្ត្រីការពារជាតិ ផ្តោតលើផែនការ សម្រាប់អនាគតនៃសម្ព័ន្ធមិត្តណាតូ នៅជំនួបកំពូល
បរទេស៖ សមត្ថភាពរបស់អង្គការណាតូ រៀបចំអនាគតរបស់ខ្លួន គឺជាកម្មវិធីមួយមានឈ្មោះថា NATO 2030 គឺជាការផ្តោតនៃជំនួបកំពូល មានរយៈពេលមួយថ្ងៃរបស់ ក្រុមរដ្ឋមន្ត្រីការពារជាតិនៃ ប្រទេសសមាជិកណាតូ នៅក្នុងទីក្រុងព្រួចសែល កាលពីថ្ងៃអង្គារ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ផែនការ ដែលត្រូវបានគេរៀបចំឡើង នៅក្នុងខែវិច្ឆិកា ក្នុងឯកសារមាន៦៦ទំព័រនោះ គឺសង្កត់ធ្ងន់លើការសម្របខ្លួន ការត្រៀមលក្ខណៈកើនឡើង...