ព័ត៌មានអន្តរជាតិ
បទវិភាគ៖ ត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ ស៊ីរី បានវិលត្រឡប់ ទៅសម្ព័ន្ធអារ៉ាប់វិញ
ក្រោយពីត្រូវដាក់ឱ្យនៅឯកោ អស់រយៈពេល ១២ ឆ្នាំ ទីបំផុតស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញកាលពីថ្ងៃទី ៧ ខែឧសភា ។ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនាថ្ងៃដដែលនោះថា ចាប់ពីថ្ងៃនេះតទៅ នឹងរៀបចំឡើងវិញ នូវនិតីសម្បទារបស់គណៈប្រតិភូរដ្ឋាភិបាល ស៊ីរី ក្នុងការចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំនៃអង្គការ និងស្ថាប័នទាំងអស់របស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ “។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយទៀត ក្នុងដំណើរផ្សះផ្សានៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពី អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់...