ព័ត៌មានអន្តរជាតិ
ពលរដ្ឋនៅអង់គ្លេស ជាង១លាននាក់ នាំគ្នាចុះហត្ថលេខាលើញត្តិ ឱ្យប៉ូលីសក្រុងឡុងដ៍ទទួលខុសត្រូវ ក្រោយពីបាញ់សម្លាប់ឆ្កែ ២ក្បាលដែលជាប់ចំណង
បរទេស៖ មនុស្សជាងមួយលាននាក់ បានចុះហត្ថលេខាលើញត្តិមួយ ដោយអំពាវនាវឱ្យប៉ូលីសក្រុង “ទទួលខុសត្រូវព្រហ្មទណ្ឌ” បន្ទាប់ពីសត្វឆ្កែពីរក្បាលត្រូវបាន ប៉ូលិសបាញ់សម្លាប់នៅចំពោះមុខសាក្សីដែលស្រែក។ យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមខែនេះ បានបង្ហាញឲ្យឃើញពីក្រុមមន្ត្រីដែលកំពុងតាមចាប់បុរសម្នាក់ ដែលកំពុងបណ្តើរឆ្កែនៅតាមដងផ្លូវប្រឡាយក្នុងទីក្រុង Tower Hamlets ភាគខាងកើតទីក្រុងឡុងដ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សត្វចិញ្ចឹមមួយក្បាលបានវាយប្រហារស្ត្រីម្នាក់...