ព័ត៌មានជាតិ
អាមេរិក ស្នើកម្ពុជា យកចិត្តទុកដាក់លេីការងារសម្អាតប្រាក់
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W.PATRICK MURPHY បានស្នើកម្ពុជា យកចិត្តទុកដាក់ ថែរក្សាការងារសម្អាតប្រាក់ ឲ្យកាន់តែប្រសើរថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យលាងលុយកខ្វក់។ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ...