អត្ថបទ
កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម”
១.សេចក្តីសង្ខេបអំពីគម្រោង“កសិសហគ្រិនភាព” គឺជាគម្រោងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ភាពជាសហគ្រិនក្នុងវិស័យកសិកម្ម គាំទ្រកសិករ អ្នកជំនួញ និងសិស្សនុស្សិតក្នុងការបង្កើតគំនិតថ្មី ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើតជាវេទិកាចែករំលែក និងការចុះទៅទស្សនកិច្ចនៅទីតាំងកសិកម្ម របស់ម្ចាស់សហគ្រិនកសិកម្មផ្ទាល់ ដើម្បីទទួលបានចំណេះដឹងបន្ថែម និងឃើញពីទិដ្ឋភាពជាក់ស្តែងនៃការធ្វើកសិកម្មផ្សំ ជាមួយនឹងសហគ្រិនភាពឲ្យទទួលបានផលល្អប្រសើរ។ ដើម្បីសម្រេចគោលដៅនៃគម្រោង ក្រុមការងារបានរៀបចំ វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” ដែលជាផ្នែកមួយនៃគម្រោង “កសិសហគ្រិនភាព”ដោយបង្កើតកម្មវិធីជា ០២ វគ្គ...