ភ្នំពេញ៖ បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយ នៅកន្លែងធ្វើការមកកាន់ក្រសួងការងារ ដើម្បីធ្វើកិច្ចអន្តរគមន៍។ ការលើកឡើងបែបនេះបន្ទាប់ពី លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក...
ភ្នំពេញ៖ បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើលនិងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។...
ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតដែលកំពុង បម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង នៅខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។ ពួកគាត់បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបាន កាន់តែរីកចម្រើនថែមទៀត...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។ លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់ដែលគ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករនិយោជិករាប់សិបម៉ឺននាក់ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា មានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកកូរកកាយ ធ្វើហួសព្រំដែន របស់អង្គការសង់ត្រាល់ និងបានស្នើសុំយ៉ាងទទួច ឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេត ប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារ កម្មករ និយោជិត ។ លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ និយាយថា...