ភ្នំពេញ ៖ អ្នកវិភាគសង្គម និងសហជីព នៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើងថា ដំណោះស្រាយដ៏លឿនរហ័ស ចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលអាណត្តិទី៧។ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួល ឱ្យបើកប្រាក់ឈ្នួលមុន...
ភ្នំពេញ ៖ កម្មករនិយោជិត នៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់ អំពីដំណោះស្រាយ របស់ក្រសួងការងារ លើករណីរោងចក្រ Y&W នេះ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី...
ភ្នំពេញ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ដែលប្រទេសនីមួយៗកំពុងព្យាយាមរក្សាអ្នកវិនិយោគ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ កាលពីពេលថ្មីៗនេះ បានលើកឡើងថាសហជីពនៅកម្ពុជា គួរដើរតួនាទីចូលរួមចំណែករក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ប្រសេីរជាងចេញរបាយការណ៍វាយប្រហារវិស័យការងារដែលមិនបានចូលរួមថែរក្សាការងារទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ។ លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។ ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា...
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីការចរចាប្រាក់ឈ្នួលសម្រាប់កម្មករលើកទី៤ នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលបង្ហាញថាភាគីសហជីពរក្សាតួលេខចំនួន២១៥ដុល្លារ ខណៈភាគីនិយោជកចំនួន២០១ដុល្លារ ៕
ភ្នំពេញ ៖ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពកម្មករ និយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាល របស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវ ឱ្យកម្មករចូលរៀនជំនាញ បន្ថែម ដើម្បីជាទុនក្នុងការចាប់យក ឱកាសការងារ ទទួលបានប្រាក់កម្រៃខ្ពស់ ក្នុងបរិបទទីផ្សារកាងារថ្មីៗ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីជំងឺកូវីដ១៩វាយលុកនៅកម្ពុជា ការបង្កើតសហជីពក្នុងរោងចក្រមានការគំរាមកំហែង គាបសង្កត់ និងរើសអើងពីនិយោជក។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ១៦ កុម្ភៈលោក ប៉ាវ ស៊ីណា បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ចំពោះការបើកសហជីពមានការគំរាម គាបសង្កត់ រើសអើងយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ ៖ សម្រាប់លទ្ធផល នៃការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ភាគីសហជីព បានដាក់តួលេខចំនួន២១៥ដុល្លារ សម្រាប់ការចរចាបន្តទៀត ខណៈភាគីនិយោជករក្សាតួលេខ១៩៤ដដែល ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព...