ប៊ែរឡាំងៈ អនុអធិការបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើការចរចារពន្ធគយបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មពិភពលោក ដែលកំពុងកើនឡើង នេះបើយោងតាមកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ។ ការកត់សម្គាល់របស់ Klingbeil គឺឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ក្នុងការដាក់ពន្ធ...
អូស្លូ៖ ដាណឺម៉ាក បានចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ដោយប្រារព្ធពិធីនេះជាមួយនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំមកពីគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប និងពិធីបើកជាផ្លូវការនៅទីក្រុង Aarhus ដែលជាទីក្រុងធំទីពីររបស់ប្រទេសដាណឺម៉ាក។ នៅក្នុងពិធីសម្ពោធនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសន្យាថា ប្រទេសដាណឺម៉ាកនឹង «ធ្វើអស់ពីសមត្ថភាព ដើម្បីបង្កើតទ្វីបអឺរ៉ុបដ៏មានឥទ្ធិពល និងកាន់តែមានការសម្រេចចិត្ត»។ លោកស្រីបានបញ្ជាក់សារជាថ្មីថា ប្រទេស...
ព្រុចសែល៖ គណៈកម្មាការអឺរ៉ុប បានទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ច របស់ខ្លួនយ៉ាងខ្លាំង ចំពោះប្លុកសហភាពអឺរ៉ុប ដោយលើកឡើងពីផលប៉ះពាល់ នៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក និងភាពមិនច្បាស់លាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងការព្យាករណ៍សេដ្ឋកិច្ច កាលពីដើមឆ្នាំ២០២៥ គណៈកម្មាធិការអឺរ៉ុប បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប ពិតប្រាកដសម្រាប់ប្លុកដែលមានសមាជិក ២៧ ប្រទេស មកត្រឹម ១.១ ភាគរយនៅឆ្នាំ២០២៥...
បរទេស៖ មន្ត្រីអង្គការណាតូបានអះអាងថា រុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុបំផ្លិចបំផ្លាញ និងផែនការធ្វើឃាតនៅទូទាំង ប្លុកអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប៉ុនប៉ងសម្លាប់ ប្រធានក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភាអឺរ៉ុប ស្តីពីសង្គ្រាមកូនកាត់កាលពីថ្ងៃអង្គារ ជំនួយការអគ្គលេខាធិការរង អង្គការណាតូសម្រាប់ការច្នៃប្រឌិត, ហាយប្រីដ និង Cyber...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ទិន្នន័យស្តីអំពី ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នផ្គត់ផ្គង់ នៅក្នុងតំបន់អឺរ៉ុបទាំងមូល។ យោងតាមរបាយការណ៍ បរិមាណឧស្ម័ននៅក្នុងស្តុកបានធ្លាក់ចុះប្រហែល ១៩ភាគរយ ចាប់ពីចុងខែកញ្ញាដល់ពាក់កណ្តាលខែធ្នូ ដែលជាល្បឿនលឿនបំផុត ចាប់តាំងពីវិបត្តិថាមពលឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ កាលពី២ឆ្នាំមុន ឃើញថាមានការធ្លាក់ចុះតែមួយខ្ទង់ នៅក្នុងការផ្ទុកឧស្ម័នក្នុងរយៈពេលដូចគ្នានេះហើយ...
គៀវ៖ ក្រសួងហិរញ្ញវត្ថុបានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលទឹកប្រាក់ចំនួន ៤,១ពាន់លានអឺរ៉ូ (ប្រហែល ៤,៣ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការសង្គម និងមនុស្សធម៌ជាបន្ទាន់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មូលនិធិដែលផ្តល់តាមរយៈឧបករណ៍ហិរញ្ញវត្ថុរបស់ Ukraine Facility ត្រូវបានបែងចែកទៅជាថវិការដ្ឋរបស់អ៊ុយក្រែន។ ក្នុងចំណោមចំនួនទឹកប្រាក់សរុប ១,៥ ពាន់លានអឺរ៉ូ (ប្រហែល ១,៥៧ ពាន់លានដុល្លារអាមេរិក)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សារព័ត៌មានរ៉យទ័រ បានរាយការណ៍អ្នកការទូត ដែលមិនបញ្ចេញឈ្មោះនៅទីក្រុងប្រ៊ូសែល ថាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនពីរ បានរារាំងកញ្ចប់ទណ្ឌកម្មទី១៥ ដែលត្រូវបានស្នើឡើង ដោយផ្តោតលើប្រទេសរុស្ស៊ី។ ប្លុកនេះបានអនុម័តការហ៊ុមព័ទ្ធ ជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងមូស្គូ ដើម្បីបង្ហាញការគាំទ្រចំពោះទីក្រុងគៀវ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានកើនឡើងក្នុងឆ្នាំ២០២២ ហើយកញ្ចប់ចុងក្រោយបំផុតត្រូវបាន គេរាយការណ៍ថាមានគោលបំណង ទៅលើកងនាវាដឹកប្រេងរបស់រុស្ស៊ី។ ប្រភពការទូតដែល មិនបញ្ចេញឈ្មោះដដែលនេះ បានប្រាប់រ៉យទ័រទៀតថា ការបរាជ័យកាលពីថ្ងៃសុក្រ...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ដើម្បីទទួលបានប្រាក់រហូតដល់ ៣៥ ពាន់លានអឺរ៉ូ (ប្រហែល ៣៦,៧ ពាន់លានដុល្លារអាមេរិក) នៅក្នុងជំនួយហិរញ្ញវត្ថុម៉ាក្រូ (MFA) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងប្រាក់កម្ចីត្រូវបាន ចុះហត្ថលេខាដោយ ប្រធានធនាគារជាតិអ៊ុយក្រែនលោក Andriy Pyshnyy រដ្ឋមន្ត្រីហិរញ្ញវត្ថុ...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅខាងក្រៅសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្តែងការពេញចិត្ត ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក Borrell...
បរទេស៖ ទីភ្នាក់ងារសន្តិសុខ BfV របស់ប្រទេសអាល្លឺម៉ង់ បានព្រមានកាលពីថ្ងៃអង្គារថា ក្រុមជីហាដបង្កហានិភ័យសន្តិសុខ ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាល្លឺម៉ង់ ដោយលើកឡើងពីការបាញ់ប្រហារ របស់អង្គការភេរវជនដ៏មានអំណាចមួយ ដែលធ្លាប់មានមូលដ្ឋាន នៅអាហ្វហ្កានីស្ថានរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម ISPK...