ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុបព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មចិន ជុំវិញការរំលោភបំពាន នៅស៊ីនជាំង
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាជាផ្លូវការ ចុះបញ្ជីខ្មៅមន្ត្រីចិន ពីបទរំលោភបំពានសិទ្ធិមនុស្ស ហើយនេះជាទណ្ឌកម្មដំបូង របស់សហភាពអឺរ៉ុបលើប្រទេសចិន ចាប់តាំងពីមានការដាក់បម្រាម លក់អាវុធក្នុងឆ្នំា១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអានមិន។ រដ្ឋមន្ត្រីការបរទេសទាំងនោះ បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លើឯកត្តបុគ្គលចិន៤រូប និងអង្គភាពចិនមួយ ដែលប្រកាសឈ្មោះជាសាធារណៈ នៅថ្ងៃចន្ទនេះ ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម Uighur...