ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី៣១ ខែមករាថា សហភាពអឺរ៉ុប នឹងខកខានគោលដៅ ក្នុងការបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ត្រឹមខែមីនា។ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប លោក Borrell បានឲ្យដឹងថា “ការដកស្តុក និងលទ្ធកម្មបុគ្គល និងរួមគ្នា”...
ព្រុចសែល៖ រយៈពេលជាង ២ទស្សវត្សរ៍បន្ទាប់ពីបណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច បានចាប់ផ្តើមដំណើរនៃការចូលជាសមាជិកសហភាពអឺរ៉ុប ការរីកចម្រើនរបស់ពួកគេនៅតែមានភាពយឺតយ៉ាវ។ លោក Slobodan អាយុ ៥២ឆ្នាំជាអ្នករស់នៅទីក្រុង Belgrade របស់ប្រទេសស៊ែប៊ី បានឲ្យដឹងថា “យើងទាំងអស់គ្នាដូចចា ស៊ែប៊ី បូស្នៀ និងហឺហ្សេហ្គោវីណា, ម៉ុងតេណេហ្គ្រោ, ម៉ាសេដូនីខាងជើង និងអាល់បានី នៅតែជាប្រហោងមួយនៅកណ្តាលសហភាពអឺរ៉ុប ពីព្រោះនៅពេលដែលអ្នកចាកចេញពីប្រទេសស៊ែប៊ី តើអ្នកឃើញទេថា...
ប៊ូដាប៊ែស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាសមាជិកភាព ជាមួយសហភាពអឺរ៉ុប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅកាន់ប្លុកនេះនឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន ដែលមិនបម្រើផលប្រយោជន៍នៃប្រទេសហុងគ្រី ឬសហភាពអឺរ៉ុប។ សមាជិកភាពសហភាពអឺរ៉ុប “មិនមែនជាចំណងជើង ដែលអាចត្រូវបានបរិច្ចាគនោះទេ វាមានលក្ខខណ្ឌថេរ”...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីពន្យាររយៈពេល ៦ខែនូវ “ចំនួនមានកំណត់” នៃច្បាប់ជំនួយរដ្ឋ ដើម្បីផ្តល់ឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប នូវភាពបត់បែនក្នុងការជួយក្រុមហ៊ុន ដែលកំពុងប្រឈមនឹងការឡើងថ្លៃថាមពល ដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋជាសមាជិក អាចរក្សាគម្រោងគាំទ្ររបស់ពួកគេ ដើម្បីគ្របដណ្តប់រយៈពេលកំដៅ ក្នុងរដូវរងារនាពេលខាងមុខជា សំណាញ់សុវត្ថិភាព ក្នុងករណីដែលក្រុមហ៊ុនមួយចំនួន បន្តរងផលប៉ះពាល់ដោយការរំខានផ្នែកសេដ្ឋកិច្ច” ដែលបណ្តាលមកពីជម្លោះ។ សហភាពអឺរ៉ុប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា សហភាពអឺរ៉ុបឬ EU នឹងបើកដំណើរការច្រករបៀង ផ្លូវអាកាសមនុស្សធម៌ទៅកាន់ តំបន់ហ្គាហ្សាតាមរយៈការ ឆ្លងកាត់ប្រទេសអេហ្ស៊ីប។ លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសអាល់បានីកាលពីថ្ងៃចន្ទថា៖...
បរទេស៖ សហភាពអឺរ៉ុបបានផ្អាករាល់ជំនួយ និងជំនួយអភិវឌ្ឍន៍ដល់ប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។ សំណើថវិកាទាក់ទងនឹងជំនួយ បន្ថែមទៀតក៏ត្រូវបានពន្យារពេល “រហូតដល់មានការជូនដំណឹងបន្ថែម” នេះបើយោងតាមលោក Oliver Varhelyi ស្នងការសហគមន៍ និងពង្រីកសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងប្រ៊ុចសែលនឹងពិនិត្យឡើងវិញ នូវគោលនយោបាយជំនួយ និងការអភិវឌ្ឍន៍ទាំងស្រុងរបស់ខ្លួនចំពោះប៉ាឡេស្ទីន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវ នឹងឆ្លើយតប ប្រសិនបើបណ្តាប្រទេសនៅសហភាពអឺរ៉ុប សម្រេចដាក់កំហិតជាឯកតោភាគី លើគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ផ្ទុយនឹងការសម្រេចចិត្ត ដែលធ្វើឡើងនៅទីក្រុង ប្រ៊ុចសែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ...
បរទេស៖ មន្ត្រីទូតកំពូលរបស់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាសហភាពអឺរ៉ុប បានត្រៀមរៀបចំរួចរាល់ហើយ ដើម្បីបង្កើនទំហំរបស់ខ្លួនតាមរយៈ ការបន្ថែមសមាជិកថ្មីដល់ទៅ ១០ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT ការអះអាងរបស់លោក Borell បានធ្វើឡើងនៅក្នុងពេល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ដែលបានប្រព្រឹត្តិទៅនៅក្នុងទីក្រុង Toledo ប្រទេសអេស្បាញដោយក្នុងនោះ លោកក៏បានបញ្ជាក់ថាអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ប៉ាល់កង់ គឺជាបេក្ខភាពអទិភាពគេ។...
ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានលើកឡើងជាទស្សនៈថា កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ៣១ សីហា លោកស្រី...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តក្របខ័ណ្ឌឯកជនភាពទិន្នន័យ ដែលមានគោលបំណងធានាឱ្យមានលំហូរទិន្នន័យប្រកបដោយសុវត្ថិភាពរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអនុម័តនេះបានធ្វើឡើងស្របគ្នាជាមួយនឹងការសម្រេចចិត្ត ដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ដោយសន្និដ្ឋានថា សហរដ្ឋអាមេរិក “ធានានូវកម្រិត នៃការការពារគ្រប់គ្រាន់ ប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប” សម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដែលបានផ្ទេរដោយសុវត្ថិភាពពីអឺរ៉ុប ទៅក្រុមហ៊ុនអាមេរិក ក្រោមក្របខណ្ឌថ្មី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der...