ព័ត៌មានអន្តរជាតិ
សហភាអឺរ៉ុប គ្រោងរឹបអូសទ្រព្យសម្បត្តិបង្កក របស់រុស្សីក្នុងទំហំប្រមាណជា ១៧០ពានលានអឺរ៉ូ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងប្រ៊ូសែលកំពុងបន្តទៅមុខជាមួយនឹង ផែនការប្រើប្រាស់លុយប្រមាណជា១៧០ ពាន់លានអឺរ៉ូនៃទ្រព្យសម្បត្តិអធិបតេយ្យភាព របស់រុស្ស៊ីដែលជាប់គាំងដើម្បីគាំទ្រ ប្រាក់កម្ចីសំណង សម្រាប់អ៊ុយក្រែន។ ការដកស្រង់ប្រភពចេញពី កាសែត Financial Times បានរាយការណ៍ទៀតថាការសម្រេចចិត្តនេះអាចធ្វើឡើងដោយសារតែសហភាពអឺរ៉ុបប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការស្វែងរកមូលនិធិបន្ថែមសម្រាប់ទីក្រុងគៀវ ខណៈដែលសហរដ្ឋអាមេរិកកាត់បន្ថយការគាំទ្ររបស់ខ្លួន។ យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូកន្លងមក តែងតែបានថ្កោលទោសការបង្កកទ្រព្យសកម្ម និងបានព្រមានថាការរឹបអូសយកប្រាក់ណាមួយរបស់ខ្លួននឹងស្មើនឹង ចោរកម្ម។ គួរឲ្យដឹងដែរថាប្រទេសលោកខាងលិច បានបង្កកមូលនិធិរុស្ស៊ីប្រមាណ៣០០...