បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាយោធា របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីប្រឆាំង នឹងអ៊ីរ៉ង់រយៈពេលប្រាំមួយយប់ជាប់ៗគ្នាហើយ ខណៈដែលភាគីទាំងពីរនៅតែ បន្តប្រយុទ្ធដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ។ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកឬCentcomបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមានគោលបំណងធ្វើឱ្យ ខូចសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា មីស៊ីលរបស់អាមេរិកបានវាយប្រហារនៅជិតកោះ Qeshm ឈូងសមុទ្រ ក្បែរច្រកសមុទ្រ Hormuz...
បរទេស៖ អាជ្ញាធរខេត្តក្វាងទ្រី នៅភាគកណ្តាលប្រទេសវៀតណាម និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម បានចាប់ផ្តើមបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក – មិត្តភាពប៉ាស៊ីហ្វិក ឆ្នាំ២០២៦ (PP-PF 26) នៅសង្កាត់ដុងហយ នៅថ្ងៃទី២២ ខែមិថុនា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា វាបានប្រមូលផ្តុំបុគ្គលិកយោធា និងអ្នកជំនាញអាមេរិកប្រហែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Automobilwoche បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បី Audi កំពុងបញ្ឈប់ការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធថ្មីលើរថយន្ត ដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីសប្តាហ៍មុន។ វិធានការនៃការតម្លើងយកពន្ធ ២៥ភាគរយរបស់លោក Trump លើការនាំចូលរថយន្តបានចូលជាធរមាន កាលពីសប្តាហ៍មុនដែលជាផ្នែកមួយនៃចំណាត់ការ ទៅវិញទៅមក ជាបន្តបន្ទាប់ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក...
បរទេស៖ អាជ្ញាធរបានតស៊ូដើម្បីទទួលបានទឹក និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ដាច់ស្រយាល និងរងគ្រោះដោយទឹកជំនន់នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ដោយសារតែព្យុះសង្ឃរា ហេលេន ខណៈដែលចំនួនអ្នកស្លាប់ដោយសារព្យុះបានកើនឡើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅ North Carolina ដែលរាប់បញ្ចូលទាំងទីក្រុងភ្នំ Asheville បានរាយការណ៍ថា មនុស្ស ៣០នាក់បានស្លាប់ដោយសារខ្យល់ព្យុះដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៨៤នាក់នៅទូទាំងរដ្ឋជាច្រើន។...
ឡូសអ៊ែនជីឡេស៖ រលកកម្តៅបាននាំមកនូវសីតុណ្ហភាពខ្ពស់ នៅក្នុងកំណត់ត្រានៅរដ្ឋភាគខាងលិច របស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ដោយមានមនុស្សជាង ៦០លាននាក់ បានទទួលដំណឹងអំពីលក្ខខណ្ឌ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។ យោងតាមក្រុមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក ហៅកាត់ (NWS)បានឲ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់នៅចុងរដូវកាលមកលើ ទីក្រុងនានានៅក្នុងតំបន់ភាគខាងលិច ដូចជា ទីក្រុង Chicago, Des Moines និង Topeka...
ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ការទាមទារដ៏វិសាមញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកឥតឈប់ឈរដើម្បីបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីពីរខែមុន ។ បើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យពលរដ្ឋចំនួន១៧.៤៨៧នាក់បាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ ។ អ៊ីស្រាអ៊ែល បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់លើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃទី៧...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានប្រគល់ទូកល្បាតចំនួន ១២ គ្រឿងទៅឱ្យនាយកដ្ឋានប៉ូលីសដែនសមុទ្ររបស់ប្រទេសថៃ សម្រាប់ប្រតិបត្តិការនៅទន្លេមេគង្គដើម្បីប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀន និងការរត់ពន្ធខុសច្បាប់ ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Robert F Godec បានបង្ហាញទូកល្បាតនៅក្នុងពិធីមួយនៅទីស្នាក់ការអនុកងពលលេខ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាប្រឈមមុខនឹងហានិភ័យខ្ពស់នៃការរងការវាយប្រហារ ខណៈដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ សម្លឹងរកការកេងចំណេញពីភាពចលាចលដែលបង្កើតឡើងដោយសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ យោងតាមការចេញផ្សាយរបស់ RT លោក Austin បាននិយាយកាលពីថ្ងៃអាទិត្យថា មូលដ្ឋានទ័ពអាមេរិកដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ និងស៊ីរីបានក្លាយទៅជាគោលដៅរួចជាស្រេចក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយមន្ទីរបញ្ចកោណមានការព្រួយបារម្ភអំពីការកើនឡើងបន្ថែមទៀតនៃវិបត្តិអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីបានបន្តទៀតថា៖អ្វីដែលយើងកំពុងឃើញគឺការរំពឹងទុកនៃការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារលើកងទ័ពរបស់យើង និងប្រជាជនរបស់យើងនៅទូទាំងតំបន់...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសពីវិធានការណ៍ប្រឆាំងនឹងក្រុមហ៊ុន និងពលរដ្ឋចិន ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានកំណត់គោលដៅលើការជួញដូរគ្រឿងញៀនប្រភេទ fentanyl ដោយការចោទប្រកាន់ដោយមិនបានបិទបាំង និងការដាក់ទណ្ឌកម្មលើគោលដៅរាប់សិបកន្លែង ។ លោក Merrick Garland អគ្គមេធាវីសហរដ្ឋអាមេរិក...