ព័ត៌មានជាតិ
នៅសាកលវិទ្យាល័យ ការពារជាតិនៃកម្ពុជា មានរៀបចំបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដែលបានផ្តល់ពន្លឺពុទ្ធិ កាន់តែច្បាស់ដល់ការយល់ដឹង កាន់តែស៊ីជម្រៅពីសិទ្ធិមនុស្ស និងជីវភាពរស់នៅប្រកបដោយ សុភមង្គលរបស់ប្រជាជនចិន
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ មានរៀបចំកម្មវិធីបាឋកថាស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ពីសមិទ្ធផលនៃ សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ...