ព័ត៌មានជាតិ
សាកលវិទ្យាល័យបៀលប្រាយ សហការជាមួយក្រសួងរៀបចំដែនដី រៀបចំសិក្ខាសាលាស្តីពីក្របខណ្ឌច្បាប់និងបទដ្ឋានគតិយុត្ត ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្សព្វផ្សាយក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី...