ព័ត៌មានជាតិ
រដ្ឋមន្ដ្រីសាធារណការ វាយតម្លៃពីប្រសិទ្ធភាពខ្ពស់ នៃកម្មវិធីដកពិន្ទុបណ្ណបើកបរ សម្រាប់អ្នកល្មើសច្បាប់ចរាចរណ៍
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាព នៃកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ និងការផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោក។ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ ក្រសួងសាធារណការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១...