ព័ត៌មានអន្តរជាតិ
៧៥ឆ្នាំ នៃប្រាជ្ញា របស់ខ្លួន សាធារណរដ្ឋប្រជាមានិតចិន កសាងបានសង្គម វិបុលភាពសមរម្យ
៧៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិន ទទួលបានភាពពេញលេញ ជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ ប្រជាធិបតេយ្យ តាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើការទាំងមូល តាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មី ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សកុម្មុយនិស្តចិន ដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍...