ព័ត៌មានអន្តរជាតិ
ឈីលី មានអ្នកឆ្លងវីរុស កូរ៉ូណាក្លាយ Delta ជាលើកដំបូង ប្រភពពីឥណ្ឌា
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសឈីលី បានបញ្ជាក់អំពីករណីដំបូងនៃវីរុសក្លាយពូជ Delta ដែលបង្កជាជំងឺកូវីដ-១៩នៅក្នុងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលទ្ធផលធ្វើតេស្តវិភាគរកឃើញពីអ្នកជំងឺម្នាក់ជនជាតិឈីលី ដែលមកពីសហរដ្ឋអាមេរិក ។ លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាលឈីលី បានលើកឡើងក្នុងអំឡុងពេលសុន្ទរកថា នៅមុនពេលប្រជុំសភា ថា “យើងបានបញ្ជាក់ជាផ្លូវការអំពីវត្តមាននៃអ្នកជំងឺម្នាក់ដែលមានផ្ទុកវីរុសក្លាយពូជ Delta”...