ព័ត៌មានអន្តរជាតិ
អាមេរិក មិនរារាំងជប៉ុន បង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រ ព្រោះក្រោយខ្នង មានប្រយោជន៍ហិរញ្ញវត្ថុ?
ភ្នំពេញ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ មានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញ នៅដើមឆ្នាំ២០២៤...