Covid-19
សារពីគ្រូពេទ្យ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន
នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បី សេចក្តីសុខរបស់ប្រជាជនខ្ញុំ។ កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណា ម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាល ចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ...