ព័ត៌មានជាតិ
សារមន្ទីរជាតិ ហាមអាជីវករ ប្រើស្ថាប័នរដ្ឋ ជួលសម្លៀកបំពាក់បុរាណ ថតក្នុងបរិវេណសារមន្ទីរ
ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា បានហាមឃាត់ចំពោះក្រុមអាជីវករ ក្រោយប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់សេវាកម្មជួល សម្លៀកបំពាក់បុរាណខ្មែរ មកថតរូបក្នុងបរិវេណសារមន្ទីរជាតិ។ សារមន្ទីរជាតិកម្ពុជា លើកឡើងបែបនេះក្រោយមានអាជីវករ ជួលសម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំណួរនៅលើបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានសារមន្ទីរ នាថ្ងៃទី១០ ឧសភា បានឲ្យដឹងថា កត្តានេះ (ឯកជនថតរូប)...