ព័ត៌មានជាតិ
ចម្លាក់ព្រះពាន់ នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ជាវត្ថុកម្ររបស់សិល្បៈខ្មែរ ត្រូវបានតាំងបង្ហាញ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើង នៅអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង ។ នេះបើតាងហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់...